Kla Si Ko – Tigers And Cows (ខ្លាសុីគោ)

ល្បែងខ្លាសុីគោ គឺជាល្បែងប្រជាប្រិយបុរាណខ្មែរដែលមានមានជាយូរលង់ណាស់មកហើយ។
ល្បែងនេះគេលេងនៅលើក្តាដែលមាន ១៦ក្រឡា (៤ គុណ ៤)។ ការលេងនេះត្រូវមានគ្នា ពីរនាក់ ដែលម្នាក់នៅខាងគោ និង ម្នាក់ទៀតនៅខាងខ្លា។ គោត្រូវមាន ១២ក្បាល និង ខ្លាត្រូវមាន ៤ក្បាល។

១- របៀបលេង
ល្បែងនេះចែកជាពីរដំណាក់កាល។ ដំណាក់កាលទី១ ខ្លាទាំង៤ ត្រូវនៅជ្រុង កែងទាំង ៤។ ពេលគោទំលាក់មកម្តង ១ ខ្លាអាចដើរបានមួយក្រឡាដែរ។ នៅពេលគោទំលាក់ចូលក្រឡាអស់ នោះ ចូលដំណាក់កាលទី ២ គឺ គោនៅក្នុងក្រឡាអាចដើរបាន។

២- ការដើរ
គោ និង ខ្លា អាចដើរបានតែ១ ក្រឡាគត់គឺ ទៅ ឆ្វេង ស្តាំ លើ រឺ ក្រោម។ ខ្លាអាចលោតផ្លោះ រំលងគោបើក្រឡាដែលត្រូវលោតទៅនោះ មិនមាន គោ រឺ ខ្លា នៅទីនោះ។ គោដែលខ្លាលោតផ្លោះនោះត្រូវដកចេញ គឺមានន័យថាខ្លាបានសុីគោហើយ។ គោមិនអាចលោតផ្លោះ ដើម្បីសីុខ្លាបានទេ ហើយខ្លាក៏មិនអាចលោតផ្លោះខ្លាគ្នាវាបានដែរ។

៣- បញ្ចប់
គោឈ្នះនៅពេលដែលគោព័ទ្ធខ្លាទាំងអស់ មិនអាចអោយមានក្រឡាដើរបាន។
ខ្លាឈ្នះនៅពេលដែលខ្លាសុីគោអោយអស់ រឺ ក៏ព័ទ្ធគោដែលនៅសល់មិនអោយដើរបាន។

February 10, 2015