Rek – រែក

រែកគឺជាល្បែងកំសាន្តបុរាណខ្មែរដែលលេងដោយ មនុស្សពីរនាក់ នៅលើក្តារ ការេ 8×8 ។ ការប្រកួតលេងរែកពេញនិយមបំផុតក្នុងចំណោម កងទ័ព និង យោធា។ នាពេលបច្ចុប្បន្ននេះវាត្រូវបានលេង ដោយ ស្ត្រីផងដែរព្រោះវាងាយស្រួលជាងលេងអុក។

គោលដៅក្នុងការប្រកួតប្រជែងនេះគឺ ត្រូវធ្វើយ៉ាងណាសុីស្តេចអោយបាន។ ហើយកូនរែកទាំងអស់រួមទាំងស្តេចផងអាចសុីបានពីរ វិធី

  1. រំកិលកូនរែកទៅចន្លោះ កូនរែករបស់សត្រូវ។ កូនរែកសត្រូវដែលនៅលេើ និង ក្រោម រឺ នៅឆ្វេង និង ស្តាំត្រូវបានរែក។
  2. ព័ទ្ធកូនរែករបស់សត្រូវធ្វើយ៉ាងណាមិនអោយមានចន្លោះដើរបាន

កូនរែកដែលត្រូវមាននៅលើក្តារទាំងអស់ចំនួន៣២ គ្រាប់។ ម្ខាង ១៦ ដែល ១៥ ជាទាហាន និង ១ ជាស្តេច។ ទាហានទាំងអស់មានរូបរាងដូចគ្នាលើកលេងតែស្តេចមានរូបរាងខុសគេដើម្បីងាយសំគាល់។ រាល់កូនទាំងអស់ រួមទាំងស្តេចផងត្រូវដើរដូចកូនទូកក្នុងល្បែងអុក គឺ​អាចទៅមុន ទៅក្រោយ ក្រោម និង លើ បានច្រើនក្រឡា។

របៀបលេងមួយទៀត (ហៅរែក)
រែកមានរបៀបលេងមួយទៀតដែលគេហៅថា ហៅរែក (បើមិនរែកចាញ់)។ គោលដៅលេងហៅរែកគឺដូចគ្នានិង រែកធម្មតាដែរគឺធ្វើយ៉ាងណាសុីស្តេចអោយបាន។ ប៉ុន្តែមិនអាចព័ទ្ធបានទេគឺបានតែរែកមួយគត់។ ហើយស្តេចគឺមិនអាចរំកិលបានទេពោលគឺស្តេចត្រូវនៅគ្រងរាជបល្ល័ងមួយកន្លែង។ ការរៀបចំកូនរែកគឺដូចរែកធម្មតាដែរ។

លក្ខណះខុសប្លែកពីរែកធម្មតាគឺថា ពេលដែលមានចន្លោះរែកហើយអ្នកលេង ហៅអោយរែកកន្លែងចន្លោះរបស់គេ។ អ្នកលេងម្ខាងទៀតត្រូវតែរែកជាដាច់ខាត បើមិនដូចនោះទេមានន័យថាសុំចុះចាញ់។ ការបូជាកូនរែកខ្លួនឯងអោយគេរែកគឺជាយុទ្ធសាស្រ្តមួយដើម្បីឈ្នះ។

ធម្មតាល្បែងលេងហៅរែកគេលេងដោយរៀបចំកូនរែកខ្លួនឯង អោយគូរប្រកូតរែកតាមលំដាប់លំដោយ ក្នុងគោលដៅដឹកនាំអោយដៃគួរចាញ់បោកដោយទីបញ្ចប់ត្រូវបានរែកស្តេចរបស់ដៃគូរវិញ។ ប៉ុន្តែបើការរៀបចំនេះខុសតែបន្តិចអាចហ្នឹងបាត់បង់កូនរែកយ៉ាងច្រើនដែលនាំអោយមានផលវិបាកដាក់ខ្លួនវិញ។

January 30, 2015